Close

អំពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល

វ.ស.ស. ជាស្ថាប័នដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១២៨ អនក្រ.បក របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីគាំទ្រកិច្ចអភិវឌ្ឍប្រទេសតាមរយៈអង្គការសង្គមស៊ីវិល ស្របតាមគោលនយោបាយអភិវឌ្ឍជាតិកម្ពុជា។

ស្ថាប័ននេះ មានទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល​ សមាគម សហគមន៍ និងសហជីព ជាមួយរាជរដ្ឋាភិបាល សម្របសម្រួលការងាររបស់ពួកគាត់ជាមួយអាជ្ញាធរដែន​ដី លើកទឹកចិត្ត និងជំរុញការបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍រវាងស្ថាប័នអនុវត្តទាំងអស់នៅក្នុងវិស័យ​​សង្គមស៊ីវិល ដើម្បីឈានទៅសម្រេចឱ្យបាននូវការអភិវឌ្ឍកម្ពុជាដ៏ឆាប់រហ័ស ប្រកបដោយនិរន្តភាព​ និងចីរភាព។

អានបន្ត

គម្រោងអភិវឌ្ឍ

គម្រោងស្ដារវិស័យទេសចរណ៍សហគមន៍ ក្រោយកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីមូលនិធិជប៉ុនសម្រាប់ភាពរីកចម្រើន និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដែលគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីផ្តល់មូលនិធិដល់គម្រោងការស្តារឡើងវិញនូវជំងឺកូវីដ-១៩ (CBTCR) របស់សហគមន៍ទេសចរណ៍។វេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) គឺជាទីភ្នាក់ងារប្រតិបត្តិនៃគម្រោង CBTCR ហើយបានបង្កើតអង្គភាព សម្របសម្រួលគម្រោង (PCU) ។ ភ្នាក់ងារអនុវត្តគឺអាជ្ញាធរជាតិព្រះវិហារ (NAPV) និងការិយាល័យរដ្ឋបាលស្រុកអង្គរបូរី (ABDAO)។ គម្រោង CBTCR នឹងជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុង៖១. ភូមិតេជោធម្មជាតិ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និង ២. ភូមិព្រែកតាផ ស្រុកអង្គរបូរី ខេត្តតាកែវ។ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​តំបន់​មាត់​ទឹក ហើយ​នៅ​ជិត​តំបន់​បេតិកភណ្ឌ​សំខាន់ៗ​នៃ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ភ្នំដា។

ព្រឹត្តិការណ៍ថ្មីៗ

ញត្តិគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»

វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងបណ្តាញអង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបត្តិការ សូមប្រកាស​គាំទ្រ​​​យ៉ាង​ពេញ​ទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត ដែលជាការចាំបាច់ដើម្បីកែទម្រង់ ‹‹សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត›› ក្នុងគោលបំណងពង្រឹង ការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលមានបំណងចង់ ឈរឈ្មោះឱ្យគេបោះឆ្នោត តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។ គំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ ‹‹សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត›› គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងជាការចាំបាច់ដើម្បីចៀសវាងការនិយាយ ចុះឡើងក្រៅអំពីបញ្ហាផ្លូវច្បាប់។ អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ បោះឆ្នោត ក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។   ​ ជាថ្មីម្តងទៀត វ.ស.ស. និងបណ្តាញអង្គការសង្គមស៊ីវិលដែលជាដៃគូសហប្រតិបត្តិការ សូមគាំទ្រទាំងស្រុង​នូវប្រសាសន៍ និងការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ និងសូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះ​​​រាជរដ្ឋាភិបាល​​កម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ​របស់ ​សម្តេច​​​អគ្គ​មហា​​​​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានដឹកនាំមាតុភូមិកម្ពុជាឱ្យមាន​សុខសន្តិភាព​ពេញ​លេញ និង​ការរីកចម្រើន​លើ​គ្រប់វិស័យ ក្រោមដំបូល​នៃរដ្ឋធម្មនុញ្ញ​ និងក្រោមម្លប់​​ដ៏​ត្រជាក់​នៃ អង្គ​ព្រះមហាក្សត្រ​ ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត។

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តចែកបន្ថែមសម្ភារៈសិក្សាចំនួន ៣០,០៥៦កញ្ចប់​ ដល់សិស្សានុសិស្សកម្ពុជាចំនួន​៦ខេត្ត

តាកែវ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាបន្ទាយត្រាវ ឃុំកណ្តឹង ស្រុកបាទី មានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ៣០,០៥៦កញ្ចប់ផេនដាពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទប្រគល់ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីចែកជូនដល់សិស្សានុសិស្សចំនួន១១២សាលានៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។ ថ្លែងទៅកាន់អង្គពិធីដោយរួមមានសិស្សានុសិស្សដែលពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង លោក Wang Haoyu តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានជម្រាបជូនពីសាវតាររបស់មូលនិធិដែលបានបង្កើតតាំងពីឆ្នាំ១៩៨៩ ហើយចាប់តាំងពីឆ្នាំ២០១៨មក មូលនិធិបានសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការផ្តល់ជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ សម្ភារៈសិក្សាទាំងនេះរួមមានកាតាប ប៊ិក ខ្មៅដៃ ជ័រលុប ហ្វឺត បន្ទាត់ និងសម្ភារៈឧបទ្ទេសជាច្រើនទៀត។ រយៈពេល៥ឆ្នាំកន្លងមកនេះ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្ភារៈសិក្សាចំនួនជាង១៨ម៉ឺនកញ្ចប់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានចែកដល់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលជាដៃគូដ៏សំខាន់មួយក្នុងការផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដោយផ្តោតជាសំខាន់ចាប់ពីថ្នាក់មត្តេយ្យឡើងទៅ។​ ឯកឧត្តមបានបន្តលើកទឹកចិត្តដល់សង្គមស៊ីវិលរបស់ប្រទេសចិននិយាយរួម ដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទនិយាយដោយឡែកក្នុងកិច្ចបង្កើនការសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលលើការអនុវត្តគម្រោងនានាដែលជាប្រយោជន៍ដល់ការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ ឯកឧត្តមបានចាត់ទុកថាអំណោយ៣០០៥៦កញ្ចប់នាថ្ងៃនេះជាសក្ខីភាពបន្ថែមទៀតចំនួន៣គឺ ១-ការចូលរួមបង្កើនទាំងបរិមាណ ទាំងគុណភាពសិក្សាដល់សិស្សានុសិស្សកម្ពុជា ២-ការចូលរួមពង្រឹងនិងពង្រីកប្រពៃណីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន និង៣-ការចូលរួមអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាណាព្យាបាលសិស្ស ដល់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមសាមគ្គីគ្នាជាកម្លាំងថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ស្រាវជ្រាវ និងចំណេះដឹង

Handbook on Administrative Management of Municipal Administration District 2023

ថ្ងៃអាទិត្យ ទី ២១ ឧសភា ឆ្នាំ ២០២៣​

Handbook on Commune / Sangkat Administration 2022

ថ្ងៃអាទិត្យ ទី ២១ ឧសភា ឆ្នាំ ២០២៣​

Environmental and social commitment Plan (ESCP)

ថ្ងៃអាទិត្យ ទី ២១ ឧសភា ឆ្នាំ ២០២៣​

ឯកសារផែនការអនុវត្តក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESCP)

ថ្ងៃអាទិត្យ ទី ២១ ឧសភា ឆ្នាំ ២០២៣​

Inter-Ministerial Prakas No. 170 On the Management of Online Advertising and Social Media in the Kingdom of Cambodia

ថ្ងៃសៅរ៍ ទី ២០ ឧសភា ឆ្នាំ ២០២៣​

Guideline No. 001 on Cooperation on Security, Safety and Public Order for the 2018 4th Mandate Senate Election

ថ្ងៃសៅរ៍ ទី ២០ ឧសភា ឆ្នាំ ២០២៣​

Application for Registration of National Observers for the 2018 4th Mandate Senate Election

ថ្ងៃសៅរ៍ ទី ២០ ឧសភា ឆ្នាំ ២០២៣​
ច្រើនទៀត

ដៃគូអភិវឌ្ឍរបស់ វ.ស.ស