ដៃគូសហប្រតិបត្តិការអន្តរជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ី
ADB បានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវភាពរីកចម្រើន ប្រកបដោយបរិយាប័ន្ន, ភាពធន់ និងនិរន្តរភាពនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ទន្ទឹមនឹងការរក្សានិរន្តរភាព ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងក្នុងឆ្នាំ 1966 ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ក្នុងនោះ ៤៩ មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក
ប្រទេសជប៉ុនបានបង្កើតមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) នៅខែឧសភា ឆ្នាំ ២០០០ ដើម្បីផ្តល់ជំនួយដល់គម្រោងគាំទ្រការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពអភិវឌ្ឍន៍សង្គមដែលពាក់ព័ន្ធ និងដែលអាចបន្ថែមតម្លៃដល់គម្រោងដែលផ្តល់ហិរញ្ញប្បទានដោយ ADB ។ ក្នុងឆ្នាំ ២០១០ មូលនិធិនេះបានពង្រីកវិសាលភាពនៃជំនួយរបស់ខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេស (TA) បន្ថែម ពីលើជំនួយលើគម្រោងនានា។
ក្រសួង-ស្ថាប័ន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
យោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។